ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង រកបាន៣ពិន្ទុ ក្រោយឈ្នះម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ០-៣ វគ្គជម្រុះពូល B នៃពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ASEAN CLUB CHAMPIONSHIP (SHOPEE CUP) 2025/26 នៅកីឡដ្ឋាន Thuwunna Stadium ប្រទេសមីយ៉ាន់ម៉ា។
លទ្ធផលការប្រកួតក្នុងពូល B
- Johor Darul Ta’zim (ម៉ាឡេស៊ី) ៣-១ Lion City Sailors (សិង្ហបុរី)
- Shan United (មីយ៉ាន់ម៉ា) ០-៣ Preah Khan Reach Svay Rieng (កម្ពុជា)
រូបមន្តប្រកួតនៅក្នុងពូលគឺក្រុមដែលមានពិន្ទុខ្ពស់ជាងគេ និងក្រុមលេខ២ តាមពូលទាំងពីរនឹងមានឈ្មោះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតគ្នាចំនួន២ជើង Home/Away ក្រុមឈ្នះ២ក្រុម នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ក្លិបបាល់ទាត់ថៃ Buriram United គឺជាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship Shopee Cup 2024/25 ក្រោយឈ្នះក្លឹបវៀតណាម Cong An Hanoi ៣ទល់២ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
ពានរង្វាន់ជើងឯកតំបន់អាស៊ាន នេះធ្លាប់រៀបចំឡើង២លើកមក ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ៕

