កំពង់ធំ ៖ មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ធំ សហការជាមួយ មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ មន្ត្រីនៃរដ្ឋបាលជលផលខេត្តកំពង់ធំ និងនគរបាលប្រឆាំងបទស្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ ឃាត់រថយន្តក្រុងមួយគ្រឿងមានដឹកត្រីសាលម៉ុន គ្រឿងក្នុងមាន់ ទឹកសុីអុីវ វ៉ាសាប៊ិ សរុបទម្ងន់៥,៦៣០គីឡូក្រាម នឹង ៤០០លីត្រ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ រកឃើញថា ជាទំនិញខូចគុណភាព។


តាមសមត្ថកិច្ចជំនាញបានឱ្យដឹងថា កម្លាំងចម្រុះ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ឃាត់រថយន្តក្រុងមួយគ្រឿង មានដឹកទំនិញ ត្រីសាលម៉ុន ចំនួន១៤០កេស ស្មើនឹង៣០១០គីឡូក្រាម គឿងក្នុងសត្វមាន់ ចំនួន២១០កេស ស្មើនឹង២៥២០គីឡូក្រាម ទឹកសុីអុីវ ចំនួន១០០ប៊ីដុង ស្មើនឹង៤០០លីត្រ វ៉ាសាប៊ិ ចំនួន២កេស ស្មើនឹង ១០០គីឡូក្រាម សរុបចំនួន ៥,៦៣០គីឡូក្រាម នឹង ៤០០លីត្រ។



កម្លាំងជំនាញធ្វើការត្រួតពិនិត្យ ឃើញថា ទំនិញខូចគុណភាព ដោយសារការដឹកជញ្ជូន និងការរក្សាទុក ពុំត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស ត្រូវបានរឹបអូស ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង ធ្វើការកម្ទេចចោលទៅតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

