
ក្រុមកងយោធពលខេមរភូមិន្ទ ត្រូវប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋានស្តាតចាស់ ខណៈក្រុមអាយអេសអាយ ដង្កោសែនជ័យ ត្រូវប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ខាន AIA KMH Park ម៉ោង៦ល្ងាចដូចគ្នា សម្រាប់សប្តាហ៍ទី៣ នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦។
កម្មវិធីប្រកួតថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥

កម្មវិធីប្រកួតថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី២

អត្ថបទពាក់ព័ន្ធ៖ វីរ: ដារ៉ា និងកយ សាលីម រក្សា Clean Sheets ២ប្រកួតជាប់គ្នា ខណ: Patrick Robson ជាប់ក្នុងបញ្ជី Top-Scorer – Troryorng Media
សូមជម្រាបថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier Leauge) រដូវកាលថ្មីឆ្នាំ ២០២៥-២៦ មានសមាជិកចំនួន១១ក្រុមចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ។ ខណៈការប្រកួតគឺបានចាប់ផ្តើមសប្តាហ៍ទី១ នៅថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់ទៅវិញនៅខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕


