ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង ៣សប្ដាហ៍ជាប់គ្នា នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ ដោយឆ្លងកាត់ ៣ប្រកួតឈ្នះទាំង៣ ដោយរក្សាកំណត់ត្រាមមិនចាញ់ និងមិនរបូតគ្រាប់បាល់សោះ។

ឆ្លងកាត់ ៣ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង រួមមាន ប្រកួតទី១ ឈ្នះណាហ្គាវើលដ៍ ៣-០ ប្រកួតទី២ ឈ្នះអង្គរថាយហ្កឺរ ៣-០ ប្រកួតទី៣ ឈ្នះបឹងកេត ៣-០ មាន ៩ពិន្ទុពេញ តាមពីក្រោយដោយ អង្គរថាយហ្កឺរ និង Tiffy Army FC។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៣៖

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី២៖

តារាងចំណាត់ថ្នាក់ សប្ដាហ៍ទី១៖

ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕


