សារី តៃម៉ូ របស់មន្ទីរ អយក ខេត្តត្បូងឃ្មុំ គឺជាកីឡាករតែម្នាក់គត់ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងបញ្ជី Top Scorers ដោយស៊ុតបាន ៨គ្រាប់ម្នាក់ឯក ឆ្លងកាត់ ៣ប្រកួត នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ខេត្ត)។

ស្របពេលកីឡាករ កើ ហ្វីន របស់មន្ទីរ អយក ខេត្តត្បូងឃ្មុំ តាមពីក្រោយ រកបាន ៤គ្រាប់។ ក្នុងនោះដែរមន្ទីរ អយក ខេត្តត្បូងឃ្មុំ កំពុងឈរកំពូលតារាងពូល គ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះទាំង ៣ប្រកួតមាន ៩ពិន្ទុពេញ។
តារាងចំណាត់ថ្នាក់ ត្រឹមសប្តាហ៍ទី៥៖

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ចាប់ផ្តើមដំណើរការប្រកួតវគ្គជម្រុះក្នុងពូលចាប់ពីថ្ងៃទី២២ ខែកក្កដា នេះតទៅ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមតំណាងខេត្ត និងរាជធានីចំនួន ១៩ក្រុម បែងចែកជា ៥ពូល ចូលរួមប្រកួត។
កម្មវិធីប្រកួត ថ្ងៃទី ២៦ សីហា ២០២៥៖
- មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ជួប ក្លិបបាល់ទាត់ ឈើតុំ ខេត្តពោធិ៍សាត់
- ក្រុមបាល់ទាត់ បាត់ដំបង យូណៃធីត ជួប ខេត្តបន្ទាយមានជ័យ
ចំពោះរូបមន្តប្រកួតគឺរក្សាដូចរដូវកាលឆ្នាំមុនៗដែរ ដោយតម្រូវឱ្យក្រុមដែលជាសមាជិកទាំង ១៩ក្រុមខេត្ត-រាជាធានី ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលចំនួន២ជើង (Home/Away) យកក្រុមលេខ១ និងលេខ២ ឡើងជុំបន្ត នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
សូមរឭកថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥ កន្លងទៅ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន។
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕


