កម្ពុជា ដែលមានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវចូលរួមប្រកួតវគ្គជម្រុះ Group Stage របស់ខ្លួន (តំបន់ខាងកើត) នៃព្រឹត្តិការណ៍ AFC Challenge League រដូវកាល ២០២៥/២៦ ត្រូវបាន AFC អនុម័តឲ្យធ្វើជាម្ចាស់ផ្ទះ ក្នុងចំណោម ៥ប្រទេស។

ក្នុងនោះដែរព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា និងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាទឹកដី សម្រាប់ពានរង្វាន់ AFC Challenge League រដូវកាល ២០២៥/២៦ ក្នុងវគ្គជម្រុះ Group Stage ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ ទី១ វិច្ឆិកា ឆ្នាំ២០២៥។
**សម្រាប់ប្រទេសទាំង ៥ ដែល នឹងធ្វើជាម្ចាស់ផ្ទះវគ្គចែកពូល ពានកម្រិតទី៣អាស៊ី ២០២៥-២៦ រួមមាន៖ គុយវែត ប៊ូតង់ កៀហ្ស៊ីស្ថាន និងឥណ្ឌូណេស៊ី។

ក្នុងនោះ ៨ក្រុមឡើងទៅវគ្គចែកពូល ចែកចេញជា 4Pot រួមមានដូចជា៖
Pot 1
- Manila Digger FC របស់ហ្វីលីពីន
- Dewa United របស់ឥណ្ឌូណេស៊ី
Pot 2
- ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា
- Shan United របស់មីយ៉ាន់ម៉ា
Pot 3
- Tainan City FC របស់តៃវ៉ាន់
- SP Falcons របស់ម៉ុងហ្គោលី
Pot 4
- Ezra FC របស់ឡាវ
- ភ្នំពេញក្រោន របស់កម្ពុជា
សម្រាប់ការចាប់ឆ្នោតវគ្គចែកពូល AFC Challenge League ឆ្នាំ២០២៥-២៦ (តំបន់ខាងកើត) ពូល D ហើយ E នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ស្របពេលការប្រកួត ចាប់ផ្ដើមនៅថ្ងៃទី២៥ តុលា នៅតំបន់ខាងលិច និងថ្ងៃទី២៦ តុលា នៅតំបន់ខាងកើត ខណ:វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦៕


