កម្ពុជា មានក្លិបបាល់ទាត់ចំនួន២គឺព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ទទួលបានកៅអីវគ្គជម្រុះ Group Stage (តំបន់ខាងកើត) នៃព្រឹត្តិការណ៍ AFC Challenge League រដូវកាល ២០២៥/២៦។

ខណ:ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ត្រូវបាន AFC អនុម័តឲ្យធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះ ដែលគ្រោងនឹងចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ ទី១ វិច្ឆិកា ឆ្នាំ២០២៥។
យោងតាមការចុះផ្សាយរបស់ Footy Rankings បានឲ្យដឹងថាក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងស្ថិតក្នុងពូលផ្សេងគ្នាដូចខាងក្រោមនេះ៖
ក្នុងនោះ ៨ក្រុមឡើងទៅវគ្គចែកពូល ចែកចេញជា 4Pot រួមមានដូចជា៖
ពូលទី 1
- Manila Digger FC របស់ហ្វីលីពីន
- ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា
- Ezra FC របស់ឡាវ
- Tainan City FC របស់តៃវ៉ាន់ ឬ SP Falcons របស់ម៉ុងហ្គោលី
ពូលទី 2
- Dewa United របស់ឥណ្ឌូណេស៊ី
- Shan United របស់មីយ៉ាន់ម៉ា
- ភ្នំពេញក្រោន របស់កម្ពុជា
- Tainan City FC របស់តៃវ៉ាន់
- SP Falcons របស់ម៉ុងហ្គោលី ឬ Tainan City FC របស់តៃវ៉ាន់៕


