ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ពិសេសធនធានកីឡាករ ថ្នាលបន្តវេណ ក៏ដូចជាលើកកម្ពស់ទំនាក់ទំនង រវាងកីឡាករ យុវជនតាមបណ្តាក្លឹបនានា ក្លិបកីឡាបាល់ទាត់ វិសាខា នៅថ្ងៃទី២៦ សីហា បានប្រកាសថានឹងរៀបចំការប្រកួត ពានរង្វាន់ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១៨ ខែតុលាខាងមុខ។

ការប្រកួតពានរង្វាន់កម្រិតយុវជនអាយុក្រោម ១៤ឆ្នាំលើកដំបូងនេះដែរ គឺមានក្រុមយុវជនថ្នាលចំនួន ៤ក្លិបចូលរួម រួមមានក្រុម យុវជន U14 វិសាខា, ព្រះខ័នរាជស្វាយរៀង, បឹងកេត និងក្រុម យុវជន U14 អាយអេសអាយ ដង្កោសែនជ័យ ដោយប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ២ជើង ដើម្បីកំណត់ចំណាត់ថ្នាក់ក្រុមទទួលបានជ័យលាភី។ ចំពោះការប្រកួតនឹងធ្វើឡើង នៅទីលាន នៃមជ្ឈមណ្ដលហ្វឹកាហត់បាល់ទាត់ វិសាខា (Visakha Training Centre)។
សម្រាប់ពានរង្វាន់ VISAKHA U14 CUP លើកទី១ ដែលផ្ដួច ផ្តើមរៀបចំដោយក្លិបបាល់ទាត់ វិសាខា ពិសេសក្រោមការគាំទ្រ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវប្រធានក្លិប កែ សួនសុភី នេះ គឺរៀបចំឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន រួមមាន៖
១. បង្កើនចំនួនប្រកួតសម្រាប់ក្រុមយុវជនឈុតអាយុ ក្រោម១៤ឆ្នាំ ដើម្បីអភិវឌ្ឍន៍ជំនាញ បច្ចេកទេស និងយុទ្ធ សាស្ត្រ សម្រាប់ទទួលបាននូវបទពិសោធ ន៍ថ្មីៗដល់កីឡាករ។
២. ពង្រឹងសមត្តភាពកីឡាករ តាមរយៈការប្រកួតប្រជែងនៅលើ ទីលាន និងដើម្បីវាស់វែងកម្រិតរបស់ពួកគេផងដែរ រួមទាំងហ៊ានទទួលស្គាល់ទាំងជ័យជម្នះ និងបរាជ័យដោយមានវិជ្ជាជីវៈ។
៣. រឹតចំណងមិត្តភាពរវាងកីឡាករ និងកីឡាករ និងរវាងក្លិប និង ក្លិប ដែលបានចូលរួមប្រកួតប្រជែង រួមទាំងអភិវឌ្ឍន៍អត្តចរិក និងវិន័យកីឡាករ ព្រមទាំងក្រមសីលធម៌ផងដែរ។
៤. បំផុសឱ្យមានសកម្មភាពប្រកួតកម្រិតយុវជនឱ្យបានច្រើន ឆ្លើយតបទៅ នឹងទិសដៅនៃការអភិវឌ្ឍន៍ធនធានកីឡាករ និង វិស័យកីឡាបាល់ទាត់នៅកម្ពុជា ហើយនឹងជួយបំផុសក្មេងៗ ឲ្យងាកមកលេងបាល់ទាត់ឲ្យបានច្រើន។
មុនឈានដល់ដល់ការប្រកួតផ្លូវការ គណៈកម្មការរៀបចំពានរង្វាន់ VISAKHA U14 CUP លើកទី១ ដែលសម្របសម្រួល ដោយលោក មាស ចាន់ណា នាយកបច្ចេកទេសក្លិបបាល់ទាត់ វិសាខា បានជួបប្រជុំជាមួយ ថ្នាក់ដឹកនាំ ក្រុមការងារគ្រូ និងតំណាងក្លិបចូលរួមទាំង ៤ នៅកីឡដ្ឋានព្រីនស៍ ដើម្បីពិនិត្យ និងផ្ដល់នូវព័ត៌មានលម្អិតពាក់ ព័ន្ធនឹងកម្មវិធីប្រកួត ដើម្បីធានាដំណើរការប្រកួតបានប្រព្រឹត្ត ទៅដោយរលូន និងទទួលបានជោគជ័យផងដែរ៕
កម្មវិធីប្រកួត ជើងទី១៖


