ការប្រកួតពានរង្វាន់យុវជនខេត្តស្វាយរៀង (Svay Rieng Cup) ឈានដល់វគ្គ៤ក្រុមចុងក្រោយហើយ ក្នុងនោះក្រុមយុវជនសាមគ្គី បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយលទម្លាក់ CRS Sports នៅវគ្គ៤ក្រុមចុងក្រោយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនៅទីលានវិទ្យាល័យ ស្វាយរំពារ ខេត្តស្វាយរៀង ។

ដោយឡែកក្រុមកាំភ្លើងធំ និងព្រះខ័នរាជស្វាយរៀង U18 នឹងត្រូវប៉ះគ្នាក្នុងជំនួបវគ្គ៤ក្រុមចុងក្រោយ នៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ ខាងមុខ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ទល់នឹងក្រុមយុវជនសាមគ្គី។

គិតត្រឹមវគ្គ៤ចុងក្រោយនេះ កីឡាករ សុខ គារ៉ា របស់ក្រុមកាំភ្លើងធំ ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ពោលគឺ២៦គ្រាប់។

សូមជម្រាប់ថាពានរង្វាន់បាល់ទាត់ខេត្តស្វាយរៀង (Svay Rieng Cup) លើកទី៧ ឆ្នាំ២០២៥ មាន៣៣ក្រុមមកតាមបណ្តាលស្រុក និងក្រុងចូលរួមប្រកួត បែងចែងជា៨ពូល ក្នុង១ពូលមាន៤ក្រុម (ពូល ក,ខ,គ,ឃ,ង,ច,ឆ) ខណៈពូល ជ មាន៥ក្រុម ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល យកក្រុមលេខ២និងលេខ២ក្នុងពូលឡើងទៅវគ្គ១៦ក្រុមចុងក្រោយ រួចបន្តប្រកួតគ្នាដល់វគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ម្ចាស់ជើងឯករដូវកាលឆ្នាំ២០២៤ កន្លងទៅគឺបានទៅលើក្រុមក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោយយកឈ្នះក្រុម សសយក ក្រុងបាវិត ក្នុងលទ្ធផល ៤ទល់និង២ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនៅកីឡដ្ឋានខេត្តស្វាយរៀង៕



