ក្លិបកីឡាបាល់ទាត់ វិសាខា នឹងរៀបចំការប្រកួត ពានរង្វាន់ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១៨ ខែតុលាខាងមុខ។

ជុំ​វិញ​ការ​រៀប​ចំពាន​រង្វាន់ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ លោក មាស ចាន់​ណា នាយក​បច្ចេកទេស​នៃ​ក្លិប​បាល់ទាត់​វិសាខា បាន​មាន​ប្រសាសន៍​ថា ពាន​នេះ​ គឺដើម្បីបើក​ឱកាស​ឱ្យ​​យុវជន​បង្ហាញ​គុណផលប្រកួតប្រជែងលើទីលាន អភិវឌ្ឍន៍ជំនាញ បច្ចេកទេស និងយុទ្ធ សាស្ត្រ សម្រាប់ទទួលបាននូវបទពិសោធ ន៍ថ្មីៗដល់កីឡាករ។

ការប្រកួតពានរង្វាន់កម្រិតយុវជនអាយុក្រោម ១៤ឆ្នាំ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ លើកដំបូងនេះដែរ គឺមានក្រុមយុវជនថ្នាលចំនួន ៤ក្លិបចូលរួម រួមមាន៖

  • ក្រុមយុវជន U14 វិសាខា
  • ក្រុមយុវជនព្រះខ័នរាជស្វាយរៀង
  • ក្រុមយុវជនបឹងកេត
  • ក្រុមយុវជន U14 អាយអេសអាយ ដង្កោសែនជ័យ

ដោយប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ២ជើង ដើម្បីកំណត់ចំណាត់ថ្នាក់ក្រុមទទួលបានជ័យលាភី។ ចំពោះការប្រកួតនឹងធ្វើឡើង នៅទីលាន នៃមជ្ឈមណ្ដលហ្វឹកាហត់បាល់ទាត់ វិសាខា (Visakha Training Centre)៕

Share.