​លោក ភោគ គឹម​សៀក គ្រូបង្វឹក U14 វិសាខា ថា​​មាន​ការ​​ចូល​រួម​ប្រកួតប្រជែង ពានរង្វាន់ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ ​ពិត​ជាល្អ ដោយ​បើក​ឱកាសឱ្យយុវជន​មាន​ការប្រកួត​កាន់​តែ​ច្រើន​ ដែល​ជាការ​​វាស់​ស្ទង់​កម្រិត​សមត្ថភាព​ពួក​គេ​ជាមួយក្រុមយុវជនក្លិបដទៃ នៅ​ពេល​ប្រកួត​នៅ​លើក​ទីលាន។

ការប្រកួតពានរង្វាន់កម្រិតយុវជនអាយុក្រោម ១៤ឆ្នាំ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ លើកដំបូងនេះដែរ គឺមានក្រុមយុវជនថ្នាលចំនួន ៤ក្លិបចូលរួម រួមមាន៖

  • ក្រុមយុវជន U14 វិសាខា
  • ក្រុមយុវជនព្រះខ័នរាជស្វាយរៀង
  • ក្រុមយុវជនបឹងកេត
  • ក្រុមយុវជន U14 អាយអេសអាយ ដង្កោសែនជ័យ

ដោយប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ២ជើង ដើម្បីកំណត់ចំណាត់ថ្នាក់ក្រុមទទួលបានជ័យលាភី។ ចំពោះការប្រកួតគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១៨ ខែតុលាខាង​មុននេហ នឹងធ្វើឡើង នៅទីលាន នៃមជ្ឈមណ្ដលហ្វឹកាហត់បាល់ទាត់ វិសាខា (Visakha Training Centre)៕

Share.