ក្រុមបាល់ទាត់ Man United ក្រោមការដឹកនាំរបស់លោក Ruben Amorim ធ្លាក់ចេញពីពានរង្វាន់ EFL Cup ក្រោមថ្វីជើងក្រុម Grimsby Town សមាជិកលីគទី៤អង់គ្លេស កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីស្មើគ្នា ២-២ ខណ:ក្រុម Grimsby Town ឈ្នះនៅវគ្គបាល់កាត់សេចក្តី១១ម៉ែត្រ ១២-១១។

គួរដឹងថាពានរង្វាន់ EFL Cup ឬ Carabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ១០លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២, ២០២៣-២៤) ខណ: Man City ឈ្នះ៨លើក៕

Share.