ក្លិបបាល់ទះវិសាខា (តំណាងកម្ពុជា) បន្តយកឈ្នះ Lao Ministry of Public Security (ឡាវ) ក្នុងលទ្ធផល ៣សិត០ (២៥-១២, ២៥-២២, ២៥-២០) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ប្រកួតពានរង្វាន់ International Police Volleyball Tournament នៅប្រទេសវៀតណាម។

លទ្ធផលប្រកួតទី១ របស់ក្លិបបាល់ទះវិសាខា បាន​យក​ឈ្នះក្រុម The Cong-Tan Cang (វៀតណាម) ក្នុង​លទ្ធផល ៣-១ (២៨-២៦, ២៥-២៣, ២២-២៥, ២៥-២១) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Military Zone 7 Indoor Stadium។

ដូច្នេះក្លិបបាល់ទះវិសាខា កក់កៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ 2025 International Police Volleyball Tournament នៅប្រទេសវៀតណាម 🇻🇳 ខណ:ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Military Zone 7 Indoor Stadium។

បញ្ជាក់***ចំពោះគូប្រកួតរបស់វិសាខា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវរង់ចាំបញ្ចប់ការប្រកួតល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះសិន៕

Share.