លោក សាប៊ូន វិនតា នាយកបច្ចេកទេសរបស់ក្លិបបាល់ទាត់បឹងកេត ថាពានរង្វាន់ Visakha U-14 Cup ជាការចាប់ផ្ដើមដ៏ល្អសម្រាប់ថ្នាលបាល់ទាត់កម្ពុជា ដើរទាន់ប្រទេសជិតខាងយើង។
ការប្រកួតពានរង្វាន់កម្រិតយុវជនអាយុក្រោម ១៤ឆ្នាំ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ លើកដំបូងនេះដែរ គឺមានក្រុមយុវជនថ្នាលចំនួន ៤ក្លិបចូលរួម រួមមាន៖
- ក្រុមយុវជន U14 វិសាខា
- ក្រុមយុវជនព្រះខ័នរាជស្វាយរៀង
- ក្រុមយុវជនបឹងកេត
- ក្រុមយុវជន U14 អាយអេសអាយ ដង្កោសែនជ័យ
ដោយប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ២ជើង ដើម្បីកំណត់ចំណាត់ថ្នាក់ក្រុមទទួលបានជ័យលាភី។ ចំពោះការប្រកួតគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១៨ ខែតុលាខាងមុននេហ នឹងធ្វើឡើង នៅទីលាន នៃមជ្ឈមណ្ដលហ្វឹកាហត់បាល់ទាត់ វិសាខា (Visakha Training Centre)៕

