ក្លិបបាល់ទះវិសាខា (តំណាងកម្ពុជា) នឹងត្រូវបន្តជួបជាមួយក្រុម Vietnam People’s Police វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតពានរង្វាន់ International Police Volleyball Tournament ២០២៥ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៤:០០នាទីរសៀល នៅកីឡដ្ឋាន Military Zone 7 Indoor Stadium នៅប្រទេសវៀតណាម។

ក្នុងដំណើរឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្លិបកីឡាបាល់ទះវិសាខា ពិតជាធ្វើបានល្អ ដោយបានយកឈ្នះក្រុម The Cong-Tan Cang (វៀតណាម) ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ឈានដល់ប្រកួតទី២ បានបន្តយកឈ្នះក្រុម Lao Ministry of Public Security (ឡាវ) ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឈរកំពូលតារាង។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់ International Police Volleyball Tournament ២០២៥ ពានរង្វាន់នេះ មាន ៤ប្រទេសចូលរួម (កម្ពុជា ឥណ្ឌូនេស៊ី ឡាវ និងវៀតណាម) ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ២៦ នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Military Zone 7 Indoor Stadium ប្រទេសវៀតណាម៕


