បណ្ដាបាតុករ និងក្រុមអ្នកប្រវត្តិសាស្ត្រវង្វេសទិសរបស់ប្រទេសថៃ បានបន្តបង្ហាញសកម្មភាពស្រែតវ៉ារឿងបញ្ហាដីភូមិ ណងចាន់ ដែលជាជំរុំភៀសខ្លួនក្នុងដីខ្មែរ និងបានគាំទ្រដល់យោធាថៃឱ្យបន្តរាយបន្លាលួស និងចុះត្រៀមរុះរើផ្ទះពលរដ្ឋខ្មែរ១៨ខ្នង ហើយបណ្ដេញពលរដ្ឋខ្មែរចេញពីលំនៅដ្ឋានស្ថិតនៅភូមិ ព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ ករណីនេះលោកសាស្ត្រាចារ្យ ឥន្ទ សុផល បានលើកបង្ហាញភស្តុតាងថ្មី គឺជាផែនទីរបស់ UNHCR បង្ហាញថា ណងចាន់ ជាជំរុំភៀសខ្លួនក្នុងដីខ្មែរ កុំឱ្យថៃនៅតែស្រែកក្ដែងៗថាជាដីរបស់ខ្លួនទៀត។

លោកសាស្ត្រា ឥន្ទ សុផល បានបញ្ជាក់ឡើងជាសាធារណៈឱ្យមហាជនបានដឹងថា ជូនទៅអាចោរសៀម និងពលរដ្ឋខ្មែរគួរយល់ដឹង ! នេះជាផែនទីរបស់ UNHCR បង្ហាញអំពីជំរុំជនភៀសខ្លួនខ្មែរ ! ៖
១.ជំរុំជនភៀសខ្លួនខ្មែរដែលនៅក្នុងទឹកដីថៃ គឺមានតែជំរុំ “ខាវអ៊ីដាង: Khao I Dang” មួយប៉ុណ្ណោះ ។ ចំណែកជំរុំផ្សេងទៀត UNHCR បានមកធ្វើនៅលើទឹកដីខ្មែរ ដោយសារខ្លាចពួកទាហានថៃ ធ្វើបាប បាញ់សម្លាប់ ចាប់រំលោភនារីជនភៀសខ្លួន និងដឹកប្រជាជនកម្ពុជាមកទម្លាក់ជ្រោះ និងចាក់ចោលក្នុងចម្ការមីនម្តងទៀត
២.ចំណែកជំរុំ នងចាន់ (Nong Chan) គឺស្ថិតនៅលើទឹកដីកម្ពុជា ជាប់នឹងព្រំដែនថៃ ដែលជំរុំនេះគ្រប់គ្រងដោយចលនារណសិរ្សរំដោះជាតិខ្មែរ (Khmer People’s National Liberation Front) របស់លោកតា សឺន សាន ដែលមានលោក ឌៀនឌែល (Dien Del.) ជាមេបញ្ជាការ។
៣.នៅឆ្នាំ១៩៧៩ មានជនភៀសខ្លួនខ្មែរចំនួន ១៣.០០០នាក់ រហូតដល់ឆ្នាំ១៩៨៤ មានជនភៀសខ្លួនខ្មែរចំនួន ១៦.០០០នាក់នៅក្នុងជំរុំនងចាន់នេះ ។ ៤.បើចង់បានសាក្សី មានតែអង្គការ UNHCR ទើបមានភស្តុតាងច្បាស់។ ប៉ុន្តែសន្តានចោរ វាមិនចង់បានភស្តុតាង ឬសាក្សីអ្វីនោះទេ គឺវាប្លន់យកតែម្តង ។

យ៉ាងណាមិញ ប្រជាជនពលរដ្ឋខ្មែរដែលធ្លាប់រស់នៅក្នុងជំរុំភៀសខ្លួនខ្មែរតាមបណ្ដោយព្រំដែន រួមទាំងប្រជាពលរដ្ឋខ្មែរដែលស្វែងរកសិទ្ធជ្រកកោននៅប្រទេសទី៣ និងជាពិសេសនាយទាហានប៉ារ៉ាខ្មែរជាច្រើនរូបនេះ សុទ្ធតែបានបញ្ជាក់ថា មានតែជំរុំខៅអ៊ីដាងតែមួយប៉ុណ្ណោះដែលមានទីតាំងនៅលើទឹកប្រទេសថៃ ក្រៅនោះជំរុំជនភៀសខ្លួនដែលខ្មែរបានរស់នៅដូចជាជំរុំណងចាន់ គឺស្ថិតនៅលើទឹកដីប្រទេសកម្ពុជា ប៉ុន្តែត្រូវបានគ្រប់គ្រងដោយទាហានថៃដែលបានទទួលប្រយោជន៍ជាច្រើនពីជំនួយរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។
សូមជម្រាបថា រហូតមកទល់ពេលនេះ មេបញ្ជាការយោធាភូមិភាគ២របស់ថៃនៅតែបន្តបញ្ជាក់ថា ទាហានថៃនឹងមិនរុះរើបន្លាលួស ដែលដាក់ពង្រាយនៅតាមព្រំដែនឡើយ ព្រោះទឹកដីនេះគឺជាកម្មសិទ្ធរបស់ថៃដែលបានប្រើប្រាស់ផែនទីឯតោភាគី ឬសម្ដេចតេជោ ហ៊ុន សែន ហៅថាជាផែនទីចោរ។
កម្ពុជា នៅតែអនុវត្តន៍បទឈប់បាញ់ និងគោរពតាមស្មារតីអង្គប្រជុំ JBC ដែលទើបតែបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែសីហា ម្សិលមិញនេះ ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព ជាមួយនឹងជំនឿចិត្តយ៉ាងមុតមាំថា អន្តរជាតិ នឹងមើលឃើញពីទង្វើឈ្លានពានរបស់ទាហានថៃ ប្រជាជនថៃជ្រុលនិយម ហើយដាក់ចេញនូវវិធានការណ៍ ឬគោលការណ៍ណាមួយ ដើម្បីឱ្យថៃ អនុវត្តន៍បទឈប់បាញ់ ដកបន្លាលួស ចេញពីដីកម្ពុជា និងជាពិសេសគឺឆាប់ដោះលែងទាហានទាំង១៨រូប ដែលថៃបានចាប់ទៅក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕

