ឧត្តរមានជ័យ ៖ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ សរុបចំនួន៣៤នាក់ រួមជាមួយអាជ្ញាធរសុីម៉ាក់ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានចុះទៅពិនិត្យ និងផ្តិតយករូបភាពពិត នៅស្លាកស្នាម សំណល់គ្រាប់ផ្ទុះ ដែលកងទ័ពថៃបាញ់ផ្លោង មកលើវត្តអារាម ផ្ទះសម្បែង ពលរដ្ឋខ្មែរ ។






តាមអាជ្ញាធរសុីម៉ាក់ បានឱ្យដឹងថា អ្នកសារព័ត៌មានចំនួន៣៤នាក់ មកពី១៩អង្គភាពសារព័ត៌មាន ដែលអញ្ជេីញមកពីប្រទេសឥណ្ឌូណេសុី ម៉ាឡេសុី សឹង្ហបូរី វៀតណាម ចិន បូករួមទាំងអ្នកសារព័ត៌មានជាតិផងដែរ ចុះទៅពិនិត្យនិងផ្តិតយករូបភាពពិត ព័ត៌មានពិត នៅទិសខេត្តឧត្តរមានជ័យ ដេីម្បីផ្សព្វផ្សាយការពិតទៅពិភពលោក ។






អត្ថបទ៖ តាតុងសែនជ័យ

