ក្លិបបាល់ទះវិសាខា (តំណាងកម្ពុជា) ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ៤ ក្រោយ​ចាញ់​ក្រុម The Cong-Tan Cang របស់​វៀតណាម វគ្គ​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣ នៃការប្រកួតពានរង្វាន់ International Police Volleyball Tournament ២០២៥ នៅប្រទេសវៀតណាម។

ក្នុង​ការ​ចូល​រួម​ប្រកួត​ពានបាល់ទះប៉ូលីស ឆ្នាំ២០២៥ នៅវៀតណាម នេះ​ក្លិបបាល់ទះវិសាខា (តំណាងកម្ពុជា) ស្ថិត​នៅ​ពូល A ជាមួយក្រុម​ The Cong-Tan Cang របស់​វៀតណាម និង​ក្រុម Lao Ministry of Public Security របស់​ឡាវ។

ជាលទ្ធផល​ឆ្លង​កាត់ ២ប្រកួត​ក្នុងពូល ក្លិបបាល់ទះវិសាខា (តំណាងកម្ពុជា) ឈ្នះទាំង ២ប្រកួត ឈ្នះក្រុម​ The Cong-Tan Cang របស់​វៀតណាម ៣-១ និង​បន្ត​ឈ្នះក្រុម Lao Ministry of Public Security របស់​ឡាវ ៣-០ ឈរ​កំពូល​តារាង។

ឡើង​មក​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្លិបបាល់ទះវិសាខា (តំណាងកម្ពុជា) បាន​បរាជ័យ​ក្រោយថ្វៃដៃ​ក្រុម​របស់​វៀតណាម គឺ​ Vietnam People’s Police ក្នុង​លទ្ធផល ៣-២។ ឈាន​ដល់​វគ្គ​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣ ក្លិបបាល់ទះវិសាខា (តំណាងកម្ពុជា) បាន​ចាញ់​ក្រុម The Cong-Tan Cang របស់​វើតណាម បាន​ត្រឹម​លេខ៤។

គួរ​បញ្ជាក់ថា សម្រាប់​ការ​ប្រកួតពានរង្វាន់ International Police Volleyball Tournament ២០២៥ ពានរង្វាន់នេះ មាន ៤ប្រទេសចូលរួម (កម្ពុជា ឥណ្ឌូនេស៊ី ឡាវ និងវៀតណាម) ដែល​ចាប់ផ្តើមប្រកួតពីថ្ងៃទី ២៦ នឹង​បញ្ចប់​នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Military Zone 7 Indoor Stadium ប្រទេស​វៀតណាម៕

Share.