ក្នុង​ជំនួប​ប្រកួត​ទី១ នៃពានរង្វាន់ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ ក្រុម​យុវជន​អាយុក្រោម ១៤ឆ្នាំវិសាខា បាន​យក​ឈ្នះ​បឹង​កេត ក្នុង​លទ្ធផល ៦ទល់និង១ ខណ:ក្រុម​យុវជន​អាយុក្រោម ១៤ឆ្នាំព្រះខ័ន​រាជស្វាយរៀង យក​ឈ្នះអាយ អេស​អាយ ៦ទល់និង០ កាល​ពី​ថ្ងៃទី៣០ សីហា ២០២៥។

គួរ​រំលឹកថា ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ពិសេសធនធានកីឡាករ ថ្នាលបន្តវេណ ក៏ដូចជាលើកកម្ពស់ទំនាក់ទំនង រវាងកីឡាករ យុវជនតាមបណ្តាក្លឹបនានា ក្លិបកីឡាបាល់ទាត់ វិសាខា នៅ​ថ្ងៃទី២៦ សីហា បាន​រៀបចំការប្រកួត ពានរង្វាន់ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ ដែលចាប់​ផ្ដើមពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១៨ ខែតុលាខាងមុខ។

កម្មវិធីប្រកួត ជើងទី១៖

គួរ​បញ្ជាក់ថា ការប្រកួតពានរង្វាន់កម្រិតយុវជនអាយុក្រោម ១៤ឆ្នាំលើកដំបូងនេះដែរ គឺមានក្រុមយុវជនថ្នាលចំនួន ៤ក្លិបចូលរួម រួមមានក្រុម យុវជន U14 វិសាខា, ព្រះខ័នរាជស្វាយរៀង, បឹងកេត និងក្រុម យុវជន U14 អាយអេសអាយ ដង្កោសែនជ័យ ដោយប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ២ជើង ដើម្បីកំណត់ចំណាត់ថ្នាក់ក្រុមទទួលបានជ័យលាភី។ ចំពោះការប្រកួតនឹងធ្វើឡើង នៅទីលាន នៃមជ្ឈមណ្ដលហ្វឹកាហត់បាល់ទាត់ វិសាខា (Visakha Training Centre)៕

Share.