កំពង់ធំ៖ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងអនុប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីចែកចង្ក្រានសន្សំសំចៃថាមពល ចំនួន៧០៦គ្រួសារ នៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី ៣០ ខែសីហា ២០២៥។

កម្មវិធីនេះគឺជាផ្នែកមួយនៃការចូលរួមរបស់សហគមន៍ និងសហគ្រាសឯកជនក្នុងការលើកកម្ពស់ការរស់នៅប្រកបដោយសុវត្ថិភាព សន្សំសំចៃថាមពល និងការពារបរិស្ថាន។ ចង្ក្រានទំនើបទាំងនេះត្រូវបានផ្តល់ជាអំណោយដោយក្រុមហ៊ុន SIPCO ដោយមានគោលបំណងជួយកាត់បន្ថយការចំណាយ និងជម្រុញអនាម័យក្នុងការចម្អិនអាហារ សម្រាប់គ្រួសារខ្វះខាតក្នុងតំបន់ជនបទ។

ក្នុងឱកាសនោះ លោកជំទាវ មាន សំអាន បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខ នឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍និងសម្ដេចកិត្តិសិង្គហ បណ្ឌិត ម៉ែន សំអន សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលលោកតែងគិតគូរសុខទុក្ខ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសកន្លងមកសម្ដេចតែងតែជួយគាំទ្រដល់សកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈ។

លោកជំទាវបានបញ្ជាក់ទៀតថា សមិទ្ធផលនានាដែលប្រទេសកម្ពុជាបានសម្រេចក្នុងរយៈពេលជាង ៤០ ឆ្នាំក្រោយការទទួលបានសន្តិភាពពេញលេញ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការបង្រួបបង្រួមជាតិ ហើយសន្តិភាពបានបង្កលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍលើបណ្ដាញផ្លូវស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ បានធ្វើឲ្យជីវភាពរស់នៅប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។
ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវ ការបង្រួបបង្រួមជាតិ ហើយសន្តិភាពបានបង្កលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍជាតិ ហើយសន្តិភាព គឺជាឱសថទិព្វសម្រាប់មនុស្សគ្រប់រូប និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាពនេះឱ្យនៅគង់វង្ស។
អត្ថបទ៖ កំពង់ធំ

