កំពង់ធំ ៖ បុរសម្នាក់ចេញពីធ្វើការសំណង់ ដល់ផ្ទះឃើញដាច់ភ្លើងក៏ដើរទៅបើកឌីសសង់ទ័រ នៅប្រអប់លើបង្គោលភ្លើង កំពុងលិចទឹក ស្រាប់តែឆ្លងចរន្តឆក់ស្លាប់ កាលពីវេលាម៉ោង៣និង១៩នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅភូមិពោធិ៍បាក់ករ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។


ជនរងគ្រោះមានឈ្មោះ សូ បុត្រា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិពោធិ៍បាក់ករ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះចេញពីកន្លែងធ្វើការងារ ឪពុកម្តាយបានប្រាប់ថាផ្ទះដាច់ភ្លើង រួចជនរងគ្រោះក៏ដើរទៅកាច់បើកឌីសសង់ទ័រ នៅក្នុងប្រអប់លើបង្គោលភ្លើង នៅវាលស្រែ ស្រាប់តែឆ្លងឆក់ស្លាប់តែម្តង ។


ក្រោយកើតហេតុសមត្ថកិច្ចជំនាញ គ្រូពេទ្យ អាជ្ញាធរ ចុះទៅពិនិត្យកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយឆក់ចរន្តអគ្គិសនី រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ តាតុងសែនជ័យ

