យោងតាមនាយកដ្ឋានភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នាពេលថ្មីៗនេះបានឱ្យដឹងថា មហោស្រពភាពយន្តកម្ពុជា-អាស៊ីឆ្នាំទី ៣ បានត្រឡប់មកដល់ហើយ ដោយបានរៀបចំកម្មវិធីវេទិកាឧស្សាហកម្មភាពយន្តដែលនឹងក្លាយជាកម្មវិធីដ៏សំខាន់ដើម្បីចែករំលែកចំណេះដឹងបទពិសោធក្នុងឧស្សាហកម្មភាពយន្ត។

វេទិកាសំខាន់មួយនេះនឹងមានការចូលរួមពីវាគ្មិនកិត្តិយសដែលមកពីបណ្ដាប្រទេសនានានៅក្នុងតំបន់អាស៊ី មានបទពិសោធច្រើនឆ្នាំនៅក្នុងឧស្សាហកម្មភាពយន្ត។ វេទិកានេះនឹងផ្តល់ជាចំណេះដឹងបន្ថែម ព្រមទាំងបទពិសោធថ្មីជូនដល់អ្នកចូលរួមទាំងអស់ដែលធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៩:៣០-១២:០០ នៅរោងភាពយន្តហ្វេប៊ល សាល២។

សូមជម្រាបជូនថា វេទិកានេះជាកម្មវិធីមួយនៃមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌បានសហការរៀបចំចំនួន២លើករួចមមកហើយ។

ជាមួយឱកាសមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី៣ នេះ ក៏នឹងមានការចាក់បញ្ចាំងភាពយន្តល្បីៗជាច្រើនមកពីបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ី នៅរោងភាពយន្តហ្វេប៊ល។ សូមពិនិត្យពិនិត្យមើលកាលវិភាគនៃការចាក់បញ្ចាំង និងមកទស្សនាភាពយន្តដែលលោកអ្នកចូលចិត្ត។ សូមរួសរាន់ទៅដល់ទីតាំងរោងឱ្យបានលឿន ព្រោះចំនួនកៅអីមានកំណត់ ៕

Share.