កីឡាករ Peprah Kwame ម្ចាស់អាវលេខ៤៦ របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងទទួលបានពានរង្វាន់ជាកីឡាករល្អប្រចាំខែសីហា ឆ្នាំ២០២៥ នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦។

ខ្សែប្រយុទ្ធជនជាតិហ្គាណា របស់ព្រះខ័នរាជស្វាយរៀង រកបាន ៣គ្រាប់ ក្នុងចំណោមកីឡាករកីឡាករ ៣នាក់ ផ្សេងទៀត រួមមាន៖
- Patrick Carvalho ប្រេស៊ីល របស់អឹមអូអាយ កំពង់ដេវ៉ា ៣គ្រាប់
- Minagawa Yusuke ជប៉ុន របស់ណាហ្គាវើដល៍ ៣គ្រាប់
- Patrick Robson ប្រេស៊ីល របស់ព្រះខ័នរាជស្វាយរៀង ៣គ្រាប់
ដោយឡែកសម្រាប់ជ័យជម្នះជាកីឡាករល្អប្រចាំខែសីហា ឆ្នាំ២០២៥ របស់កីឡាករ Kwame Peprah បានប្រជែងយកឈ្នះកីឡាករ ៩នាក់ទៀត ដូចជា៖

គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង ៣សប្ដាហ៍ជាប់គ្នា នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦ ដោយឆ្លងកាត់ ៣ប្រកួតឈ្នះទាំង៣ ដោយរក្សាកំណត់ត្រាមមិនចាញ់ និងមិនរបូតគ្រាប់បាល់សោះ។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៣៖

ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕

