បាត់ដំបង÷ ទឹកភ្លៀងបន្តធ្លាក់ខ្លាំងនៅប៉ែកតំបន់ព្រំដែនស្រុកសំឡូតបណ្តាលឲ្យទឹកនៅក្នុងស្ទឹងសង្កែហក់ឡើងខ្ពស់ត្រឹមរយ:ពេលខ្លី។
មន្ត្រីប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា÷ មកដល់ត្រឹមព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៥នេះអាកាសធាតុផ្ទៃមេឃកំពុងស្រទំអួអាប់គ្របដណ្តប់ពាសពេញភូមិសាស្ត្រក្រុងបាត់ដំបង និងបានបណ្តាលឲ្យទឹកក្នុងដងស្ទឹងសង្កែ្កហក់ឡើងរហូតដល់កម្ពស់ ១៣.៧៥ម៉ែត្រ ដោយសារឥទ្ធិពលទឹកភ្លៀងធ្លាក់ច្រើនពីរថ្ងៃជាប់ៗគ្នាកន្លងមកក្នុងស្រុកសំឡូត។

ទឹកភ្លៀងហក់ឡើងក្នុងស្ទឹងសង្កែនេះអាចនឹងស្រុងស្រកចុះប្រសិនបើផ្ទៃមេឃក្នុងស្រុកសំឡូតមេឃស្រឡះរាំងភ្លៀង ផ្ទុយទៅវិញក្នុងករណីភ្លៀងនៅតែបន្តធ្លាក់នៅតំបន់ខាងលើស្រុកសំឡូតនោះទឹកក្នុងស្ទឹងសង្កែ អាចនឹងបន្តហក់ឡើងខ្ពស់ជាងនេះ។

ស្ថានភាពទឹកក្នុងស្ទឹងសង្កែជន់ឡើងលឿនត្រឹមរយ:ពេលនេះដែរបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋឋិតនៅប៉ែកខាងក្រោមដូចជាពលរដ្ឋរស់នៅក្នុងស្រុកសង្កែ ស្រុកឯកភ្នំទាំងអស់ត្រូវផ្តោតលើការប្រុងប្រយ័ត្ន ក្នុងករណីចាំបាច់ត្រូវរកទីទួលមានសុវត្ថិភាពដើម្បីធានាសុវត្ថិភាព និងសំខាន់ត្រូវយកចិត្តទុកដាក់ទៅដល់ក្មេងតូចៗ ពិសេសគប្បីប្រយ័ត្នផងដែរចំពោះសត្វអសិរពិសគ្រប់ប្រភេទ៕

អត្ថបទ៖ បាត់ដំបង

