ភ្នំពេញ​៖ ទារកទើបកើតបាន៤ទៅ៥ថ្ងៃត្រូវបានគេយក​មក​ប្លុង​ចោល​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ បង្កបង្ករឲ្យមានការភ្ញាក់ផ្អើលកើតឡេីង​កាលពី​វេលា​ម៉ោង​១០យប់​ថ្ងៃ​ទី​៣១ខែ​សីហា​ឆ្នាំ​២០២៥​ ននៅចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង​ ក្នុង​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ។


តាម​ប្រភព​ព័ត៌មាន​ ពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានអោយ​ដឹង​ថា​ ពួកគាត់បានលឺ​សំលេង​ក្មេង​យំ​ ហើយ​ដោយ​មាន​ការ​ងឿងឆ្ងល់​ ពួកគាត់បានចេញមករកមើល ក៍ប្រក៍ប្រទះឃើញទារកខាងលើត្រូវបានគេយកមកផ្លុងចោល ដាក់​ក្រោម​ ផ្ទះលោកតាប្រភូមិ​ មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ មិនដឹងតាំង​ពី​ពេល​ណា​នោះ​ទេ​ ដោយឃើញមានថង់មួយ​មាន​ខោ​អាវ​និង​ទឹក​ដោះ​គោ​ក្នុង​នោះ​ថែម​ទៀត​ផង​។


ប្រភព​បន្ត​ទៀត​ថា​ ដោយ​ឃើញ​សភាព​បែប​នេះ​ មេីល​ទៅ​គួរ​ឲ្យ​អាណិត​អាសូរ​ ហហើយទារកខាងលើប្រហែលជាទើបកើតបាន៤ទៅ​៥ថ្ងៃ​តែ​ប៉ុណ្ណោះ​ ចឹង​ហើចឹងហើយពួកគាត់ក៍បានរាយការណ៍ជូនលោកមេភូមិក៏ដូចជាអាជ្ញាធរ​មានសមត្ថកិច្ចអោយ​ចុះ​មកពិនិត្យ​ទារក​ទារកខាងលើ ។ ក្រោយកេីតហេតុទារកត្រូវបានអាជ្ញាធរសាលា​សង្កាត់​ដង្កោ​ ​មក​ទទួល​យក​ទៅ​មេីល​ថែ​ជា​បណ្ដោះ​អាសន្ន​សិន​រងចាំស្វែងរកម្ដាយឬអណាព្យាបាលមកទទួលទៅមើលថែ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.