នៅអំឡុង​ថ្ងៃសម្រាប់​ FIFA Day ក្រុម​បាល់ទាត់​ជម្រើសជាតិ​នៅ​ក្នុង​តំបន់​អាស៊ាន ចំនួន ៥ នឹង​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ក្នុង​ខែកញ្ញា ដោយ​ក្រុម​ខ្លះ​មាន​ការប្រកួត​ជា​មួយ​ប្រទេស​ក្នុង​តំបន់អាស៊ាន​ដូច​គ្នា ដោយ​ឡែក​ក្រុម​ខ្លះ​បាន​ណាត់​មក​ពី​អាស៊ី​ប្រកួត​។

ក្នុង​ក្រុមបាល់ទាត់​ជម្រើសជាតិក្នុង​តំបន់​អាស៊ាន​ចំនួន៥ រួម​មាន​ ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និមីយ៉ាន់​ម៉ា មាន​ការប្រកួត​មិត្តភាព​អន្តរជាតិ ក្នុង​ខែកញ្ញា​ដូច​ខាង​ក្រោម៖

  • នៅ​ថ្ងៃទី៤ កញ្ញា ២០២៥៖ ក្រុមជម្រើសជាតិថៃ ប្រកួត​ជាមួយ ក្រុមជម្រើសជាតិហ៊្វីជី ខណ: ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហបុរី
  • ថ្ងៃទី៥ កញ្ញា ២០២៥៖ ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ ចិន តៃបុិ
  • ថ្ងៃទី៧ កញ្ញា ២០២៥៖ ក្រុមជម្រើសជាតិ​ម៉ាឡេស៊ី ប្រកួត​ជាមួយ​ក្រុម​ជម្រើជាតិ​ប៉ាឡេស្ទីន ខណ:ក្រុម​ជម្រើសជាតិ​ថៃ ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិអ៊ីរ៉ាក់
  • ថ្ងៃទី៩ កញ្ញា ២០២៥៖ ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី ប្រកួត​ជាមួយ​ក្រុម​ជម្រើជាតិលីបង់ ខណ:​ក្រុម​ជម្រើសជាតិ​សិង្ហបុរី ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​មីយ៉ាន់​ម៉ា៕

Share.