ក្រចេះ ៖ ក្មេងទំនើងចំនួន៤នាក់ ក្នុងចំណោមគ្នា៦នាក់ ត្រូវបានកម្លាំងនគរបាល ស្នងការខេត្តក្រចេះ ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយបង្ហោះម៉ូតូ តាមដងផ្លូវយ៉ាង អនាធិបតេយ្យ ហើយថតបង្ហោះបង្អូតទៀត តាមផ្លូវជាតិលេខ៧ ស្នួល-ក្រចេះ ចន្លោះគីឡូម៉ែត្រ២៦០-២៦១ ចំណុចភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

តាមនគរបាលបានឱ្យដឹងថា នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមក្មេងទំនើងគ្នា៥នាក់ ជិះម៉ូតូចំនួន៣គ្រឿង បានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមដងផ្លូវជាតិលេខ៧ ចំណុចខាងលើ ហើយមានបក្ខពួកថតបង្ហោះ តាមបណ្តាញសង្គម។

ក្រោយពីវីដេអូរ ត្រូវបានផ្អើលលើបណ្តាញសង្គម ស្នងការខេត្តបញ្ជាឱ្យធ្វើការស្រាវជ្រាវ ទីបំផុត កម្លាំងជំនាញ តាមចាប់ឃាត់ខ្លួនបាន៤នាក់ ដកហូតម៉ូតូ២គ្រឿង នាំយកទៅអធិការដ្ឋានស្រុកស្នួល ចាត់ការបន្តតាមនីតិវិធី ចំណែក២នាក់ទៀត រត់គេចខ្លួនបាត់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.