បាងកក៖ គណបក្សដ៏ធំបំផុតនៅក្នុងសភារបស់ប្រទេសថៃ បាននិយាយនាថ្ងៃពុធ នេះថា ខ្លួននឹងគាំទ្រគណបក្ស Bhumjaithai ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ដោយជំរុញឱ្យមានការរំពឹងទុកនៃការបញ្ចប់ភាពជាប់គាំងនយោបាយជាច្រើនថ្ងៃបន្ទាប់ពីការដកតំណែងនាយករដ្ឋមន្ត្រីពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្រេចចិត្តរបស់គណបក្សប្រជាជន ដែលជាបក្សប្រឆាំងដ៏ធំ ក្នុងការគាំទ្រគណបក្ស Bhumjaithai ជាជាងគណបក្សភឿថៃ ដែលកំពុងកាន់អំណាចអាចជាកត្តាផ្លាស់ប្តូរស្ថានការណ៍ដ៏សំខាន់ ដោយសារគណបក្សនេះគ្រប់គ្រងស្ទើរតែមួយភាគបីនៃអាសនៈនៅសភាជាន់ទាប។

លោក ណាតថាភុង រឿងប៉ាន់យ៉ាវុធ (Natthaphong Ruengpanyawut) មេដឹកនាំគណបក្សប្រជាជន បាននិយាយថា គណបក្សរបស់លោក បានសម្រេចចិត្តគាំទ្រមេដឹកនាំគណបក្ស Bhumjaithai គឺលោក អនុទិន ចាន់វីរ៉ាគុល (Anutin Charnvirakul) ឱ្យធ្វើជានាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់ការវិលត្រឡប់នៃរដ្ឋាភិបាលចម្រុះដែលមានការដឹកនាំមិនសមស្របឱ្យត្រឡប់មកវិញម្ដងទៀត។

មេដឹកនាំបក្សប្រជាជនដដែល បានបន្ដថា «មានហានិភ័យដែលថា នឹងមានការវិលត្រឡប់មកវិញនៃសម្ព័ន្ធចាស់ ដែលបានបរាជ័យក្នុងការគ្រប់គ្រងប្រទេសក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ និងហានិភ័យនៃការវិលត្រឡប់មកវិញនៃអ្នកធ្វើរដ្ឋប្រហារ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី» ដោយលោកចង់សំដៅទៅលើលោក ប្រាយុទ្ធ ចាន់ អូ ចា (Prayuth Chan-ocha) ដែលជាឧត្តមសេនីយ៍បានកាន់កាប់អំណាចកាលពីឆ្នាំ២០១៤ ហើយនៅតែមានសិទ្ធិក្លាយជានាយករដ្ឋមន្ត្រី ទោះបីជាចូលនិវត្តន៍ក៏ដោយ។

គណបក្សភឿថៃ ដែលមានលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជាមេដឹកនាំដែលកំពុងកាន់អំណាចកាលពីសប្តាហ៍មុន បានបាត់បង់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់តុលាការ កាលពីល្ងាចថ្ងៃអង្គារ ដោយនិយាយថា ខ្លួនត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខជាមួយគណបក្ស Bhumjaithai ដែលជាគូប្រជែងក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែក៏អាចហៅថា ការបោះឆ្នោតថ្មីមួយផងដែរ។

យ៉ាងណាម៉ិញ កាលពីថ្ងៃសុក្រ ទី២៩ ខែសីហា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានសម្រេចដកហូតតំណែងមេដឹកនាំគណបក្សភឿថៃ ចេញពីតំណែង ជុំវិញការបែកធ្លាយការសន្ទនារវាងលោកស្រី ផែថងថាន និងសម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសដែលអួតអាងពីភាពស៊ីវីល័យមួយនេះ ប្រឈមមុខនឹងវិបត្តិនយោបាយ ដោយមិនមានបេក្ខជនច្បាស់លាស់នៅក្នុងដៃដើម្បីដឹកនាំក្រុមចម្រុះ ដែលកំពុងកាន់អំណាចដ៏ផុយស្រួយនៅក្នុងសភា៕

ប្រភព៖ Reuters

Share.