កំពង់ធំ÷ នាយសង្កាត់រដ្ឋបាលជលផលពាមបាង សហការជាមួយ នាយទាហានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង អាជ្ញាធរ រួមេជាមួយសហគមន៍នេសាទ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅចំណុច ត្រពាំងផ្សោត ភូមិដូនស្តើង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សហការក្រុមចម្រុះដឹកនាំលោកវរសេនីយ៍ទោ កែ ម៉ៃ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅចំណុចក្រឡុកបាយក្អែក ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។

ជាក់ស្ដែងកម្លាំងជំនាញចម្រុះបានអនុវត្តន៍រុះរើ កាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទ ខុសច្បាប់ របាំងសាច់អួនក្រឡាញឹកមាន÷របាំងសាច់អួនក្រឡាញឹកចំនួន៥របាំង របាំងប្រវែង១.៤០០ ម៉ែត្រ ឡុកសាច់អួនចំនួន១០គ្រឿង លូ ឬលប ចំនួន១៨មាត់ បង្គោលកូនឈើជិត៤០០ដើម និងលែងកូនត្រីចំរុះជាង១០គីឡូក្រាមចូលទៅក្នុងទន្លេវិញ។

អត្ថបទ៖ កំពង់ធំ

