បញ្ចប់ត្រឹមលទ្ធផល ០ទល់និង០ របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ជាមួយក្រុមជម្រើសជាតិអូម៉ង់ អាយុក្រោម២៣ឆ្នាំ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល G នៃការប្រកួតពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 វគ្គជម្រុះ។

តារាងចំណាត់ថ្នាក់ទាំង ១១ពូល វគ្គជម្រុះ ពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026៖











កម្ពុជា បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតវគ្គជម្រុះ នៃពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ីវគ្គជម្រុះ AFC U23 Asian Cup Saudi Arabia 2026 ដោយស្ថិតនៅពូល G ជាមួយក្រុម U23 អ៊ីរ៉ាក់, អូម៉ង់ និងប៉ាគីស្ថាន។ នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥។
ការប្រកួតវគ្គជម្រុះនេះ នឹងប្រមូលផ្តុំទៅដោយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ ចំនួន ៤៤ក្រុម ដោយចែកចេញជា ១១ពូល។ ក្រុមដែលមានចំណាត់ថ្នាក់ លេខ១ ក្នុងពូលនីមួយៗ និងក្រុមក្រុមលេខ២ ល្អចំនួន៤ក្រុម នឹងឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នាឆ្នាំ២០២៦ខាងមុខ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U-23 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ២០១៣ ដោយជប៉ុន ជាក្រុមឈ្នះជើងឯកច្រើនជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ: អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕

