បុង សាំយូអ៊េល ជាកីឡាករកម្ពុជាទី១០ ដែលទទួល Man of the Match កីឡាករល្អប្រចាំការប្រកួត ​វគ្គ​ជម្រុះ​តាម​ពូល​នៃ​ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី AFC U23 Asian Cup ក្រោយស្មើអូម៉ង់ ក្នុងលទ្ធផល ០-០ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ។

បើ​គិត​តាំង​ពី​ពានរង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​ឆ្នាំ​២០១៣ (វគ្គជម្រុះ​ឆ្នាំ​២០១២)។ បន្ទាប់ពីកីឡាករ៖ ភួង សុខសាណា, ស៊ូ យ៉ាទី, ចាន់ វឌ្ឍនាកា, ច្រឹង ពលរដ្ឋ, សុខ សំណាង, ស៊ិន កក្កដា, សៀង ចន្ធា, រ៉េត លីហេង និង ស រតនា។

តារាងចំណាត់ថ្នាក់ពានរង្វាន់ AFC U-23 Asian Cup វគ្គជម្រុះតាមពូល G៖

កម្មវិធីប្រកួតបន្ទាប់៖

  • ថ្ងៃទី៦ កញ្ញា ២០២៥ ប៉ះប៉ាគីស្ថាន ម៉ោង៧យប់
  • ថ្ងៃទី៩ កញ្ញា ២០២៥ ប៉ះអ៊ីរ៉ាក់ ម៉ោង៧យប់៕
Share.