ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី03 ខែកញ្ញា ឆ្នាំ2025 ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ក្នុងនោះរួមមាន៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម។ ដឹកនាំដោយលោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ចេីញចុះមកតំបន់ព្រំដែនដេីម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមព្រំដែនដែលទាហានថៃបានផ្លោងគ្រាប់ចូលទឹកដីកម្ពុជាស្ថិតនៅចំណុចMGS84(250787-1345790) ចំណុចរណ្ដៅគ្រាប់ដែលថៃផ្លោងចូលជុំវិញអូរភ្លុកដំរី ទឹកដីកម្ពុជាបានផ្ទុះចំនួន17គ្រាប់ ក្នុងភូមិសាស្ត្រ ភូមិ កណ្តាលនិងទល់មុខចំណុចច1ក្នុងភូមិឯកភាព ដែលទាហានថៃរាយបន្លាលួស ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។




សមាសភាពចូលរួមមានក្រុមការងារបច្ចេកទេសចំរុះវាស់វែងតាមព្រំដែនកម្ពុជា-ថៃក្រុមទី១ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចំនួន2នាក់ ដឹកនាំដោយលោក ទ្រី រ៉ាឌី អនុប្រធានក្រុមទី១ និង លោក ហួត វណ្ណៈ សមាជិក។







ក្រុមការងារថ្នាក់ស្រុក និងកម្លាំងមូលដ្ឋាន ដឹកនាំដោយ លោក ធាង ឡេង អភិបាលស្រុកវាលវែង។ កងកម្លាំង 3អង្គភាព មាន វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ825 ,កងការពារព្រំដែនលេខ501និងកម្លាំងវរៈ556 ដឹកនាំដោយលោក ឧ.ត្រី មូល សុភី មេបញ្ជាការទិសទី៤៕



អត្ថបទ÷ពោធិ៍សាត់
