ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌទួលគោក តាមឃាត់ខ្លួន ជនសង្ស័យបាន៤នាក់ បន្ទាប់ពីប្រើអំពើហិង្សាទៅលើយុវជន២នាក់កំពុងជិះម៉ូតូតាមផ្លូវ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង បណ្តាលឱ្យរងរបួស កាលពីវេលាម៉ោង៧និង៣៦នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅតាមផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៤នាក់ ៖ ទី១ ឈ្មោះ ម៉ៅ ប្រុសហ៊ុល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ទី២ ឈ្មោះ បោយ រ៉ាទី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៥-៩៦ ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ទី៣ ឈ្មោះ វ៉ាន់ មករា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ទី៤ ឈ្មោះ អូន ផានិត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។




ចំណែកជនរងគ្រោះ ក្រោយពីក្រុមជនសង្ស័យវាយបណ្តាលឱ្យរងរបួសហើយបានជិះម៉ូតូចាកចេញទៅបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីឱ្យដាក់ពាក្យបណ្តឹង ។
តាមសមត្ថកុច្ចបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ក្រុមជនសង្ស័យបានប្រើហិង្សាវាយទៅលើជនរងគ្រោះចំនួន២នាក់ បណ្តាលឱ្យរងរបួស ហើយក្រុមជនសង្ស័យគេចខ្លួនចូលផ្ទះបាត់ ចំណែកជនរងគ្រោះបានចាកចេញទៅបាត់ ។ តែទោះជាយ៉ាងណាក្តី កម្លាំងសមត្ថកិច្ចចុះទៅ ដល់ចំណុចកើតហេតុ សាកសួរ ដឹងមុខសញ្ញា ឈានដល់តាមចាប់ខ្លួនជនសង្ស័យបាន៤នាក់ នាំយកទៅផ្នែកជំនាញខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី និងស្រាវជ្រាវស្វែងរកជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ៕
អត្ថបទ៖ តាតុងសែនជ័យ

