ការប្រកួត​ពាន​រង្វាន់លីគយុវជន អាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ Cambodian Youth League ឆ្នាំ២០២៥-២៦ នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃអាទិត្យ ទី៧ ខែកញ្ញានេះ ដោយ U18 ដំណើរការពេលព្រឹក និង U16 ពេលរសៀល។

ក្រុម​យុវជន​អាយុក្រោម ១៦ឆ្នាំ វិសាខា

លីគយុវជន U16 និង U18 សប្ដាហ៍ទី៤ ថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥៖

តារាងចំណាត់​ថ្នាក់ លីគយុវជន U16 និង U18 ៖

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន​ ១០​ក្រុម​ចូល​រួម​ប្រជែង​ពាន រួម​មាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវ​បាន​ចាប់ផ្ដើមកាល​ពី​ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕

Share.