ក្រុមយុវជនអាយុក្រោម ១៤ឆ្នាំបឹងកេត ជួបជាព្រះខ័នរាជស្វាយរៀង ខណ:ក្រុមយុវជនអាយុក្រោម ១៤ឆ្នាំវិសាខា នឹងជួបជាមួយ អាយ អេសអាយ ដង្កោសែនជ័យ ក្នុងជំនួបប្រកួតទី២ នៃពានរង្វាន់ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ នៅថ្ងៃសៅរ៍ ទី៦ ខែកញ្ញានេះ នៅទីលាន នៃមជ្ឈមណ្ដលហ្វឹកាហត់បាល់ទាត់ វិសាខា ចាប់ពីម៉ោង ៨:០០នាទីព្រឹកតទៅ។

សម្រាប់លទ្ធផលប្រកួតទី១ រួមមាន៖
- U14 វិសាខា ៦-១ U14 បឹងកឹត
- U14 ព្រះខ័នរាជស្វារៀង ៦-០ U14 អាយអេសអាយ ដង្កោសែនជ័យ
ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ពិសេសធនធានកីឡាករ ថ្នាលបន្តវេណ ក៏ដូចជាលើកកម្ពស់ទំនាក់ទំនង រវាងកីឡាករ យុវជនតាមបណ្តាក្លឹបនានា ក្លិបកីឡាបាល់ទាត់ វិសាខា នៅថ្ងៃទី២៦ សីហា បានរៀបចំការប្រកួត ពានរង្វាន់ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ ដែលចាប់ផ្ដើមពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១៨ ខែតុលាខាងមុខ។
កម្មវិធីប្រកួត ជើងទី១ និងជើងទី២៖

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់កម្រិតយុវជនអាយុក្រោម ១៤ឆ្នាំលើកដំបូងនេះដែរ គឺមានក្រុមយុវជនថ្នាលចំនួន ៤ក្លិបចូលរួម រួមមានក្រុម យុវជន U14 វិសាខា, ព្រះខ័នរាជស្វាយរៀង, បឹងកេត និងក្រុម យុវជន U14 អាយអេសអាយ ដង្កោសែនជ័យ ដោយប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ២ជើង ដើម្បីកំណត់ចំណាត់ថ្នាក់ក្រុមទទួលបានជ័យលាភី។ ចំពោះការប្រកួតនឹងធ្វើឡើង នៅទីលាន នៃមជ្ឈមណ្ដលហ្វឹកាហត់បាល់ទាត់ វិសាខា (Visakha Training Centre)៕


