បន្ទាយមានជ័យ៖ ពលរដ្ឋនាំគ្នា ទប់ស្កាត់ទាហានថៃចូលឈ្លានពាននៅទីតាំងថ្មី ចំងាយពីទីតាំងចាស់ប្រមាណ1000ម៉ែត្រ នៅក្នុងភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋបានប្រាប់ថា៖ នៅព្រឹកថ្ងៃទី04 ខែញ្ញា ឆ្នាំ2025នេះ ឃេីញមានកងទ័ពថៃ មានទាំងទាហាន ប៉ូលីស ដេីរចូលមកឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ដែលជាទីតាំងថ្មី ចូលមកឈ្លានពាន ប្រវែងប្រមាណ200ទៅ300ម៉ែត្រ ដែលមានចំងាយពីទីតាំងចាស់ប្រហែល1000ម៉ែត្រ ដែលកងទ័ពថៃ ធ្លាប់រាយបន្លាលួស ត្រូវបានពលរដ្ឋទប់ស្កាត់កាលពីថ្ងៃទី25 ខែសីហា ឆ្នាំ2025 កន្លងទៅ ដែលប្រជាពលរដ្ឋរាប់រយនាក់សាមគ្គីគ្នាទប់ស្កាត់ទាហានថៃឲ្យត្រលប់ថយក្រោយវិញ។




ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ក្រោយពេលប្រជាពលរដ្ឋនាំគ្នាដេញទាហានថៃមានចំនួន៣០ទៅ៤០នាក់ ទាហានថៃបានគម្រាមសម្លុតពួកគាត់ តែពួកគាត់មិនខ្លាចឡេីយ លុះពួកគាត់មកកាន់តែច្រេីន ទាហានថៃបានដេីរថយក្រោយវិញ ហេីយដំណឹងនេះត្រូវបានប្រជាពលរដ្ឋថតបង្ហោះព្រោងព្រាតពេញបណ្តាញសង្គម ប្រជាពលរដ្ឋមកពីគ្រប់ទិសទីរាប់ពាន់នាក់តែម្តង។
លោក តុល សារិន មេឃុំអូរបីជាន់បានបញ្ជាក់ថា៖ ទាហានថៃពិតបានចូលមកដែនអធិបតេយ្យភាពរបស់កម្ពុជាយេីងពិតប្រាកដមែននៅទីតាំងថ្មី នៅក្នុងភូមិជោគជ័យ កម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋនាំគ្នាទប់ស្កាត់ តែទាហានថៃ មិននាន់បានធ្វេីសកម្មភាពរាយបន្លាលួសនៅឡេីយទេ។





គួរបញ្ជាក់ថា៖ នៅពេលនេះប្រជាពលរដ្ឋ កងកម្លាំង អាជ្ញាធរ នៅតែបន្តតាមដានសភាពការណ៍នៅទីនោះជាប្រចាំ បេីសិនជាទាហានថៃធ្វេីសកម្មភាពឈ្លានពានទៀតនោះ នឹងមានការទប់ស្កាត់បានទាន់ពេលវេលា៕
អត្ថបទ÷បន្ទាយមានជ័យ
