កំពង់ចាម៖ ក្មេងប្រុសស្រីពីរនាក់បងប្អូនបង្កើតបានជិះកង់មកលេងក្នុងបរិវេណវត្តស្វាយព័ន្ធក្នុងឃុំខ្ចៅស្រុកកងមាស ហើយបានចុះលេងក្នុងទឹកស្រះក្នុងវត្ត ជាហេតុបណ្ដាលឡើយលង់ស្លាប់ទាំងពីរ នៅចំណុចស្រះក្នុងបរិវេណវត្ត មុនីរតនារាម (វត្តស្វាយព័ន្ធ) ស្ថិតនៅភូមិស្វាយព័ន្ធទី២ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពី រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ។

សពរងគ្រោះទី១មាន ឈ្មោះ សេង វ៉ា អាយុ ភេទប្រុស អាយុ៧ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយព័ន្ធទី២ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ និង២មាន ឈ្មោះ សេង មុីជីង ភេទស្រី អាយុ៥ឆ្នាំ ទាំង២នាក់មានឪពុកឈ្មោះ ហេង ឆេង ហ័រ (ហៅម៉ាប់) អាយុ៣៤ ជនជាតិខ្មែរ ។ ម្ដាយឈ្មោះ អាង ណារី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយព័ន្ធទី២ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។
លោកវរៈសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាសបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាមរូបលោក បានចាត់តាំងកម្លាំងជំនាញផែនព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ថុង ភូរីវុធ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ចៅ ដោយមានការចូលរួមពីអាជ្ញាធរភូមិឃុំ គ្រូពេទ្យ ចុះទៅដល់ទីកន្លែងកើតហេតុធ្វើការស្រាវជ្រាវស៊ើបអង្កេត និងធ្វើការពិនិត្យទៅលើសាកសពក្មេងទាំងពី២នាក់ដោយបានបញ្ជាក់ថា ផ្នែកក្បាល មុខក្រោយពុំមានស្លាកស្នាមរបួស ឬបាក់បែកឆ្អឹងអ្វីឡើយ មានទឹកហូរចេញតាមច្រមុះ និងមាត់ ផ្នែកក មុខក្រោយពុំមានស្លាកស្នាមរបួស ឬបាក់បែកឆ្អឹងអ្វីឡើយផ្នែកដងខ្លួន ខ្នងក្រោយពុំមានស្លាកស្នាមរបួស ឬបាក់បែកឆ្អឹងអ្វីឡើយផ្នែកអវ:យវ:ដៃជើងមុខក្រោយពុំមានស្លាកស្នាមរបួស ឬបែកបាក់ឆ្អឹងអ្វីឡើយ ។

តាមនគរបាលជំនាញបានសន្និដ្ឋានថា ក្មេងទាំងពីរនាក់ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ដោយពុំពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។ ហើយបានប្រគល់សាកសពរងគ្រោះអោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕
អត្ថបទ៖អាចារ្យលាក់

