សម្រាប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ នេះជាប្រកួតទី២ របស់ក្រុមគោព្រៃកម្ពុជា អាយុក្រោម ២៣ឆ្នាំ ដែលត្រៀមប៉ះក្រុម U23 ប៉ាគីស្ថាន នៅវេលាម៉ោង ៧:០០ នាទីយប់ ខណៈការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ វគ្គជម្រុះក្នុងពូល G នៃពានរង្វាន់ជើងឯកប្រចាំទ្វីប AFC U23 Asian Cup Saudi Arabia 2026 ។

លទ្ធផលការប្រកួតរបស់ក្រុម U23 កម្ពុជា

ថ្ងៃទី៣​ ខែកញ្ញា ឆ្នាំ២០២៥

តារាងចំណាត់ថ្នាក់ពូល G

ការប្រកួតវគ្គជម្រុះនេះ នឹងប្រមូលផ្តុំទៅដោយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ ចំនួន ៤៤ក្រុម ដោយចែកចេញជា ១១ពូល។ ក្រុមដែល​មាន​ចំណាត់​ថ្នាក់ លេខ១ ក្នុងពូលនីមួយៗ និងក្រុមក្រុម​លេខ២ ល្អចំនួន៤ក្រុម នឹងឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នាឆ្នាំ២០២៦ខាងមុខ។

គួរបញ្ជាក់​ថា ការប្រកួត​ពានរង្វាន់ជើងឯក​យុវជន​អាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីប​អាស៊ី AFC U-23 Asian Cup បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ២០១៣ ដោយ​ជប៉ុន ជាក្រុមឈ្នះជើងឯក​ច្រើន​ជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ:​ អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕

Share.