ស្ទឹងត្រែង ៖ សំណង់ផ្ទះសាងសង់មិនរៀបរយ មកលើចំណីផ្លូវសាធារណៈ អស់រយៈពេលច្រើនឆ្នាំមកហើយ ហើយក៏បានផ្សព្វផ្សាយជូនដំណឹងដល់ម្ចាស់ច្រើនលើកច្រើនសារមកហើយដែរ រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត កម្លាំងសមត្ថកិច្ច អង្គភាព មន្ទីរពាក់ព័ន្ធ ដាក់គ្រឿងចក្រវាយរុះរើចេញ ដែលស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
តាមរដ្ឋបាលខេត្តបានឱ្យដឹងថា សំណង់មិនរៀបរយចំនួន៩ខ្នងផ្ទះ ដែលអាស្រ័យផលរយៈពេលជាច្រើនឆ្នាំ នៅលើផ្លូវសាធារណៈ ត្រង់ចំណុចខាងកើតជាប់របងមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ហើយកន្លងមកអាជ្ញាធរក៏បានផ្សព្វផ្សាយណែនាំ ឱ្យម្ចាស់រុះរើចេញដោយខ្លួនឯង ។
ដើម្បីជាប្រយោជន៍រួម រដ្ឋបាលខេត្ត អភិវឌ្ឍន៍ រៀបចំកែលម្អ ដងផ្លូវខាងលើឡើងវិញ ផ្ទះចំនួន៩ខ្នងដែលសង់លើចំណីផ្លូវ ត្រូវបានរុះរើចេញ ៕



