ក្រុម​បាល់ទះ​នារីជម្រើសជាតិអ៊ីតាលី ឈ្នះជើង​ឯក​ជាលើកទី២ ក្នុងព្រឹត្តិការណ៍​ប្រកួតពាន​រង្វាន់បាល់​ទះ​ផ្នែក​នារី​ជើង​ឯក​ពិភពលោក 2025 FIVB Volleyball Women’s World Championship បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​នារី​តួកគី ដោយ​លទ្ធផល ៣-២ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ កាល​ពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។

សម្រាប់​ជ័យ​ជម្នះ​ក្រុមនារី​ជម្រើសជាតិ​អ៊ីតាលី គឺ​ជាលើក​ទី២ របស់​ខ្លួន​បន្ទាប់​ពី​ឈ្នះ​លើកទី១ កាល​ពី​ឆ្នាំ២០០២ ដោយ​កាល​នេះ​បាន​យក​ឈ្នះ​ក្រុម​នារី​អាមេរិក ក្នុង​លទ្ធផល ៣-២ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ទឺក​ដី​ប្រទេស​អាល្លឺម៉ង់។

ចំណាត់​ថ្នាក់​លេខ១ ដល់​លេខ៤ រួម​មាន៖

  • ម្ចាស់ជើង​ឯក៖ ក្រុម​នារីអ៊ីតាលី
  • ជើង​ឯក​រង៖ ក្រុម​នារី​តួកគី
  • លេខ៣៖ ក្រុម​នារី​ប្រេស៊ីល
  • លេខ៤៖ ក្រុម​នារី​ជប៉ុន

ព្រឹត្តិការណ៍​ប្រកួតពានរង្វាន់បាល់ទះ​ផ្នែក​នារីជើងឯកកម្រិត​ពិភពលោក  FIVB Volleyball Women’s World Championship ឆ្នាំ២០២៥ ដែល​ថៃ​ធ្វើ​ជាម្ចាស់​ផ្ទះ ដោយ​ការប្រកួត​ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ខែសីហា នឹង​បញ្ចប់​នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។

រំលឹកថា សម្រាប់​ជើងឯក​ពានរង្វាន់បាល់ទះផ្នែកនារីជើងឯកពិភពលោក ឆ្នាំ២០២២ ដែលសហការ​រៀបចំរវាង ២ប្រទេស ហូឡង់ និងប៉ូឡូញ ​បានទៅលើក្រុមនារីជម្រើសជាតិស៊ែប៊ី ក្រោយ​យក​ឈ្នះ​ប្រេស៊ីល ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ និងចំណាត់​ថ្នាក់​លេខ៣ បាន​ទៅលើកអ៊ីតាលី លេខ៤ សហរដ្ឋ​អាមេរិក។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកនារីជើងឯកកម្រិត​ពិភពលោក FIVB Volleyball Women’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៥២ ដោយ​ធ្វើ​ឡើង​ចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះមេដាយមាសចំនួន ៥លើក ជប៉ុន និងគុយបា ចំនួន ៣លើក ចិន រុស្សី ស៊ែប៊ី និងអ៊ីតាលី ចំនួន ២លើក អាមេរិក ចំនួន ១លើក៕

ម្ចាស់ពានឯកត្តជន​រួម​មានដូច​ខាង​ក្រោម៖

Share.