ត្បូងឃ្មុំ៖ រថយន្ត២គ្រឿង បើកទិសដៅផ្ទុយគ្នា វ៉ាជែងជ្រុលបុ.កគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន៤នាក់របួសធ្ងន់ស្រាល កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥២-១៥៣ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខដីភូមិ ស្ថិតនៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


តាមនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្ត២គ្រឿង បើកច្រាសទិសគ្នា មួយម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-0176 បើកបរដោយឈ្មោះស៊ីស ហ្វារីត ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួមជាមួយអ្នកដំណើរចំនួន៣នាក់រងរបួសធ្ងន់ស្រាល ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-6000 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានគេចចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំងបួននាក់ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនត្បូងឃ្មុំផងដែរ៕
អត្ថបទ៖អាចារ្យលាក់

Share.