ការប្រកួតខេមបូឌានលីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ ដែលជារដូវកាលចំបូង នឹងចាប់ផ្ដើមប្រកួតសម្រាប់សប្តាហទី១ នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្រុមហ៊ុនលីគកំពូលកម្ពុជា បានបង្កើតការប្រកួតខេមបូឌានលីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ ដែលជារដូវកាលដំបូង ដើម្បីជំរុញការកសាងធនធានកីឡាករបាល់ទាត់កម្ពុជា ក៏ដូចជាដើម្បីផ្ដល់ឱកាសដល់កីឡាករ ដែលពុំសូវមានវត្តមានក្នុងការប្រកួតលីគកម្ពុជា យុវជនក្មេងៗ បានចូលរួម និងបង្ហាញសមត្ថភាពរបស់ខ្លួន។
ការប្រកួតមានចំនួន ៣គូ នឹងធ្វើឡើងសប្ដាហ៍ដំបូង ថ្ងៃអាទិត្យ ទិ១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅម៉ោង ៨:០០នាទីព្រឹក។

គួរបញ្ជាក់ថា ការប្រកួតខេមបូឌានលីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ មាន ៦ក្រុមចូលរួមប្រកួតប្រជែង ដូចជា ក្លិបាបាល់ទាត់កណ្ដាលយូណាធីត ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្លិបបាល់ទាត់វិសាខា ក្លិបបាល់ទាត់ឡាយអិនឃីង ក្លិបបាល់ទាត់អឹមអូអាយ កំពង់ដេវ៉ា និងក្លិបបាល់ទាត់ អាយអេសអាយរដង្កោសែនជ័យ៕


