ក្រុមបាល់ទាត់អាស៊ានចំនួនដូចជាប្រ៊ុយណេ ទីម័រខាងកើត ឡាវ សិង្ហបុរី និង មីយ៉ាន់ម៉ា ធ្លាក់ចេញពីពានរង្វាន់ AFC U-23 Asian Cup ២០២៦ វគ្គជម្រុះតាមពូល ក្រោយឆ្លងកាត់២ប្រកួត មិនមានពិន្ទុគ្រប់គ្រាន់ឡើងទៅវគ្គបន្ត។

តារាងចំណាត់ថ្នាក់ពូលទាំងអស់៖

ស្របពេលក្រុម U23 កម្ពុជា ត្រូវ​ការឈ្នះអ៊ីរ៉ាក់ ដើម្បីឡើងវគ្គបន្ត ពាន AFC Asian Cup Saudi Arabia 2026 ក្រោយ​ឆ្លងកាត់​ ២ប្រកួត ដោយ​ស្មើ ១ប្រកួត និង​ឈ្នះ ១ប្រកួត​ មាន៤ពិន្ទុ។

មាន​ត្រឹម ៤ពិន្ទុ​ក្នុង​ដៃ នៅ​មិន​ទានគ្រប់​គ្រាប់​ឡើង ដោយ​ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ត្រូវ​ការ​ឈ្នះ​ អ៊ីរ៉ាក់ ដាច់​ខាត់​ដើម្បី​បន្តឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ស្រប​ពេល​ក្រុម​ អ៊ីរ៉ាក់ ពេល​នេះ​កំពុង​ឈរ​កំពូល​តារាងពូល G ឆ្លងកាត់ ២ប្រកួត​ឈ្នះ​ទាំង ២ប្រកួត មាន ៦ពិន្ទុពេញ៕


Share.