ភ្នំពេញ÷ មនុស្សក្មេងចាស់ចំនួន៣នាក់ជាប់គាំងនៅខាងលើផ្ទះល្វែងមួយកន្លែង បណ្ដាលឱ្យមានអ្នកស្លា.ប់ ២នាក់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះខាងលើនេះ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ. កនៅម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេបានឮសម្លេងផ្ទុះចេញពីខាងក្រោម ហើយក៏បានបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈពេលភ្លើងកំពុងតែឆាបឆេះមានក្មេងតូចម្នាក់បានរត់ចុះមកខាងក្រោមហើយក៏បានរត់ទៅរកលោកយាយនិងក្មេងស្រីម្នាក់ទៀតដែលជាប់គាំងនៅបន្ទប់ឡៅតឿខាងលើ. ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គីជាច្រើនគ្រឿងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមកអន្តរាគមន៏នៅទីតាំងកើតហេតុដើម្បីបាញ់ទឹកទប់ស្កាត់ការពារកុំឲ្យមានការរាលដាលបន្តទៅកាន់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ. ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានរុករកឃើញសាកសពជនរងគ្រោះចំនួន២នាក់. និងបានពិនិត្យទៅលើសាកសពជនរងគ្រោះខាងលើនិងធ្វើកំណត់ហេតុប្រគល់សពទៅអោយក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.