ខេត្តឧត្តរមានជ័យ ជួបខេត្តកំពង់ធំ ខណ:ព្រះវិហារ ជួបខេត្តសៀមរាប នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្នុងជំនួបសប្តាហ៍ទី៨ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៣:៣០នាទីរសៀល។
កម្មវិធីប្រកួត សប្តាហ៍ទី៨ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥៖
- ខេត្តឧត្តរមានជ័យ ប្រកួតជាមួយ អាចារ្យលាក់ ខេត្តកំពង់ធំ ទីលាន វិទ្យាល័យ តេជោសែន សំរោង
- ព្រះវិហារ ស៊ីធី ប្រកួតជាមួយ ឡាយអុិនឃីង ខេត្តសៀមរាប កីឡដ្ឋាន ខេត្តកំពង់ធំ

លទ្ធផលប្រកួតសប្តាហ៍ទី៨ (ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥)៖
- ក្រុមបាល់ទាត់បាត់ដំបង យូណៃធីត ១-១ ក្លិបបាល់ទាត់ឈើតុំ ខេត្តពោលធិ៍សាត់ នៅសាកលវិទ្យាល័យជាតិ បាត់ដំបង
- ខេត្តបន្ទាយមានជ័យ ៦-១ មន្ទី អយក ខេត្តកំពង់ឆ្នាំង នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ចាប់ផ្តើមដំណើរការប្រកួតវគ្គជម្រុះក្នុងពូលចាប់ពីថ្ងៃទី២២ ខែកក្កដា នេះតទៅ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមតំណាងខេត្ត និងរាជធានីចំនួន ១៩ក្រុម បែងចែកជា ៥ពូល ចូលរួមប្រកួត។
ចំពោះរូបមន្តប្រកួតគឺរក្សាដូចរដូវកាលឆ្នាំមុនៗដែរ ដោយតម្រូវឱ្យក្រុមដែលជាសមាជិកទាំង ១៩ក្រុមខេត្ត-រាជាធានី ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលចំនួន២ជើង (Home/Away) យកក្រុមលេខ១ និងលេខ២ ឡើងជុំបន្ត នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
សូមរឭកថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥ កន្លងទៅ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន។
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

