ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរសពិភពលោក 2025 FIVB Volleyball Men’s World Championship នឹងបើការប្រកួតជាផ្លូវការនៅថ្ងៃទី១២ កញ្ញា ស្អែកនេះ ស្របពេលក្រុមជម្រើសជាតិទាំង៣២ប្រទេសបានធ្វើដំណើរទៅដល់ទឹកដីហ្វីលីពីនរួចរាល់ផងដែរ។

កម្មវិធីប្រកួត ថ្ងៃបើកឆាក ក្រុមម្ចាស់ផ្ទះហ្វីលីពីន នឹងត្រូវជួប ទុយនេស៊ី៖

ស្របពេលម្ចាស់ផ្ទះហ្វីលីពីន ដាក់លក់សំបុត្រប្រកួតបើកឆាក ជាមួយទុយនីស៊ី ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរសពិភពលោក 2025 FIVB Volleyball Men’s World Championship មានតម្លៃខ្ពស់បំផុតក្បែរ២៥០ដុល្លារ ក្នុង១កៅអី។
អត្ថបទពាក់ព័ន្ធ៖ ម្ចាស់ផ្ទះហ្វីលីពីន ដាក់លក់សំបុត្រប្រកួតបាល់ទះជើងឯកពិភពលោក ក្បែរ២៥០ដុល្លារ ក្នុង១កៅអី
ការប្រកួតពានរង្វាន់បាល់ទះជើងឯកពិភពលោក ឆ្នាំ២០២៥ នឹងក្លាយជាការប្រកួតលើកទី២១ ជាការប្រកួតប្រជែងដោយក្រុមជម្រើសជាតិបុរសនៃសមាជិកនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) នៅទូទាំងពិភពលោក ដែលប្រទេសហ្វីលីពីន នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ។
សម្រាប់ប្រទេសទាំង ៣២ដែលប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ ផ្នែកបុរស់ពិភពលោក ឆ្នាំ២០២៥ បានបែងចែកពូលរួចរាល់ រួមមាន៖

សម្រាប់ការប្រកួតពានរង្វាន់បាល់ទះ ផ្នែកនាបុរស់កម្រិតពិភពលោក ឆ្នាំ២០២៥ គឺជាលើកដំបូង ដែលនឹងត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស់ពិភពលោក 2025 FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៤លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕

