យោងតាមខ្សែប្រយុទ្ធ Mbappé ថ្លែងប្រាប់សារព័ត៌មាន L’EQUIPE ដោយជឿជាក់ថាលោក Zidane អាចស្នងតំណែងលោក Deschamps នៅក្រុមជម្រើសជាតិបារាំង បន្ទាប់ពីចប់ព្រឹត្តិការណ៍ World Cup 2026។

​ស្នាដៃលោក Zidane បាន​រីកសាយ​ខ្លាំង​តាមរយៈ​ការដឹកនាំ Real Madrid ឈ្នះ​ពាន UEFA Champions League បី​លើក​ជាប់ៗ​គ្នានៅឆ្នាំ (២០១៦-១៧, ២០១៧-១៨, ២០១៨-១៩)​។

គួរដឹងថាលោក Deschamps វ័យ​៥៦​ឆ្នាំ និង Zidane វ័យ​៥៣​ឆ្នាំ ធ្លាប់​រួមគ្នា​ជួយក្រុមជម្រើសជាតិ​បារាំង​ ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup លើកដំបូង​ក្នុង​ឆ្នាំ​១៩៩៨ ក្នុងនាម​ជា​កីឡាករ​៕

Share.