ក្រយមានការបាញ់សម្លាប់ លោក Charlie Kirk ដែលជាសកម្មជននយោបាយអភិរក្សនិយម និងជាសហស្ថាបនិកនៃអង្គការ Turning Point USA ក្នុងសាកលវិទ្យាល័យ Utah Valley University នៅថ្ងៃទី១១ ខែកញ្ញា នេះ ប្រតិបត្តិការតាមចាប់ជនដៃដល់ដែលជាខ្មាន់កាំភ្លើងកំពុងបន្ត។
អាជ្ញាធរនៅរដ្ឋយូថាហ៍បានឱ្យដឹងថា ការស៊ើបអង្កេតកំពុងបន្តតាមរកចាប់ខ្លួនជនដៃដល់។

ខណៈដែលនាយក FBI លោក Kash Patel បាននិយាយថា ជនសង្ស័យម្នាក់ដែលត្រូវបានឃាត់ខ្លួនដើម្បីសាកសួរត្រូវបានដោះលែងវិញនៅល្ងាចនេះ។
មរណភាពរបស់លោក Kirk មានការថ្កោលទោសយ៉ាងខ្លាំងក្លាពីសំណាក់អ្នកនយោបាយទាំងសងខាងចំពោះ។ លោកប្រធានាធិបតី Donald Trump បានថ្លែងកាលពីយប់មិញថា ការស្លាប់របស់លោក Kirk គឺជា “ថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់អាមេរិក” ហើយបានបង្ហាញពីផែនការដ៏ទូលំទូលាយមួយដើម្បីបង្ក្រាបអំពើហិង្សានយោបាយ។

នៅពេលដែលលោក Trump កសាងគណបក្សសាធារណរដ្ឋ (GOP) ឡើងវិញ លោក Kirk បានក្លាយជាតំណាងនៃលទ្ធិអភិរក្សប្រជានិយមថ្មីរបស់គណបក្សនេះក្នុងយុគសម័យប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក Trump បានលើកសរសើរលោក Kirk ថាបានជំរុញនិងប្រមូលផ្តុំសំឡេងឆ្នោតរបស់យុវជនសម្រាប់គាត់៕

ប្រភព៖ CNN

Share.