កណ្តាល ៖ ជនសង្ស័យចំនួន២នាក់ សកម្មធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានក្រុងតាខ្មៅ ស្នងការខេត្តកណ្តាល ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ដកហូតបានម៉ូតូ២គ្រឿង កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ បឿន ចាន់នី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ , ទី២ ឈ្មោះ ខុម សត្យា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ នគរបាលដកហូតបានវត្ថុតាង ម៉ូតូចំនួន២គ្រឿង មួយគ្រឿងជារបស់ជនរងគ្រោះ សម្ភារៈសម្រាប់កាច់សោកម៉ូតូ ។

ប្រភពបន្តទៀតថា ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ កាលពីវេលាម៉ោង៧និង២៣នាទីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ហើយត្រូវបានកម្លាំងនគរបាល អធិការដ្ឋាន កម្លាំងស្នងការខេត្ត ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបាន រួមជាមួយវត្ថុតាង នាំយកទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.