នៅថ្ងៃពុធ ទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ដែលត្រូវនឹងថ្ងៃ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមជាមួយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមយ៉ាងសកម្មក្នុងពិធីកាន់បិណ្ឌវេនទី៣ នៅវត្តខេមវន្តបឹងស្នាយ និងវត្តបូទុមរតនៈដីដុះ ក្នុងក្រុងកំពង់ចាម។







ក្នុងពិធីដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពុទ្ធបរិស័ទ បាននាំយកបច្ច័យ ទេយ្យទាន និងគ្រឿងបរិក្ខារជាច្រើនទៅវេរប្រគេនព្រះសង្ឃ។ ការធ្វើបុណ្យនេះគឺក្នុងគោលបំណងបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធរបស់ថ្នាក់ដឹកនាំ មាតាបិតា ញាតិមិត្តជិតឆ្ងាយ ក៏ដូចជាកម្មាភិបាល យុទ្ធជន និងយុទ្ធនារី ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
សូមលោកតា លោកយាយ ពូមីង បងប្អូនទាំងអស់ទទួលបានកុសលផលបុណ្យស្មើៗគ្នា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌដ៏ឧត្តុង្គឧត្តមនេះ។
អត្ថបទ៖ អាចារ្យលាក់

